PUS-SUCKING OINTEMENT (ដើមមុខឈ្នាង)

Enjoyed this video? Join my Locals community for exclusive content at rokdob.locals.com!
1 year ago
2

ផ្នែកដែលប្រើប្រាស់

រុក្ខជាតិទាំងមូល

ការប្រើប្រាស់ជាឱសថ

គេប្រើប្រាស់រុក្ខជាតិនេះទាំងមូល ធ្វើជាឱសថព្យាបាលជំងឺ ដូចជា បើលាយជាមួយឆ្កែស្រែងអាចប្រើជាថ្នាំមហារីក បើផ្សំជាមួយស្មៅត្មាតឆ្កាងឆុងផឹកព្យាបាលរបេង។ មុខឈ្នាងក៏អាចបណ្ដេញជាតិពិសពុលជំនួយក្នុងការបញ្ចេញខ្ទុះ បញ្ចុះព្រូន និងសំណើមពីក្នុងខ្លួន គឺជាថ្នាំមានប្រសិទ្ធភាពកំចាត់មេរោគ។

ជម្រក

មុខឈ្នាង ជារុក្ខជាតិដុះតាមមាត់ព្រៃ និងតំបន់សើមតាមមាត់ទឹកគ្រប់តំបន់ក្នុងប្រទេសកម្ពុជា។

ពិពណ៌នា

មុខឈ្នាងជាប្រភេទស្មៅ រស់បានយូរឆ្នាំ​ មានកំពស់ពី ១០-៧០ ស.ម។ ដើមមានទឹកច្រើន ហើយស្អិតរាងមូលតូចវែង ស្លឹកមានរាងពងក្រពើ បែបផ្លែលំពែង ដុះឆ្លាស់គ្នា ស្ដើង ទន់ ខាងចុងរាងស្រួច ខាងគល់រាងទាល ផ្លែតូចៗស្ងួតរឹង ខ្មៅ រលោងចាំង ពេលទុំរាងដូចរូបស៊ុត។

ឯកសារយោង

ដកស្រង់ពីៈ សៀវភៅរុក្ខជាតិឱសថកម្ពុជា (Cambodia Medical Plants) បោះពុម្ភឆ្នាំ២០០៦

Loading comments...