ស្ពានគ្រីមៀរងការវាយប្រហារ

2 years ago
13

ស្ពានគ្រីមៀររងការវាយប្រហារ

គ្មានព័ត៌មានច្បាស់លាស់បញ្ជាក់ពីរបៀបនៃការវាយប្រហារណាទេ បើតាមរូមភាពវីដីអូហាក់ដូចជាការដាក់គ្រាប់បែកអត្តឃាតនៅក្នុងរថយន្ត។ ថ្វើបើការបំផ្ទុះធ្វើឱ្យមានការរំខានដល់ការធ្វើដំណើររបស់ប្រជាជនរុស្ស៊ីដែលរស់នៅតំបន់គ្រីមៀមួយរយៈពេលខ្លី តែពេលនេះស្ពានត្រូវបានបើកឱ្យដំណើរការវិញហើយ។
ប្រភពជាច្រើនអះអាងថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការបំផ្ទុះនេះ ទោះជាយ៉ាងណាអ៊ុយក្រែនមិនបានប្រកាសទទួលខុសត្រូវជាសាធារណឡើយ។ មានការអបអរដោយសារវាកើតឡើង៣ថ្ងៃមុនខួប៧០ឆ្នាំរបស់លោកពូទីន។
Crimea brider called Kerch Strait Bridge or Kerch Bridge ជាស្ពានភ្លោះពីរស្របគ្នាមួយទៅមួយមក ដែលតភ្ជាប់ឧបទ្វីបគ្រីមៀទៅនឹងទឹកដីរុស្ស៊ី។ ស្ពាននេះត្រូវបានសាងសង់ដោយសហពន្ធរុស្ស៊ីក្រោយពីការដាក់គ្រីមៀចូលក្នុងឧបសម្ពន្ធនៅខែកុម្ភះឆ្នាំ២០១៤ អស់ប្រាក់ប្រមាណ ₽227.92 billion (US$3.7 billion) មានចម្ងាយ ១៩គម ត្រូវនឹង ១២ ម៉ៃល៍ ជាស្ពានដែលវែងបំផុតទី២នៅអឺរ៉ុប ហើយស្ពានដែលវែងបំផុតដែលរុស្ស៊ីបានកសាងឡើង។
គួរបញ្ជាក់ថាស្ពាន ជាមធ្យោបាយធ្វើដំណើរដ៏សំខាន់បំផុតរបស់ប្រជាជន ព្រោះការដឹកសម្ភារះផ្គត់ផ្គង់ផ្សេងត្រូវធ្វើឡើងតាមស្ពាននេះ។ គ្រីមៀមានប្រជាជន ២.៤ លាននាក់ មានផ្ទៃដី ២៧០០០ គមក្រឡា។ គ្រីមៀត្រូវបានកាត់ចូលជាឧបសម្ពន្ធមួយរបស់រុស្ស៊ីកាលពីចុងឆ្នាំ ២០១៤។ គិតត្រឹមឆ្នាំ ២០១៤ គ្រីមៀមានជនជាតិរុស្សី ៦៨% អ៊ុយក្រែន ១៥% គ្រីមៀតាតា ១០% ក្រៅពីនេះមានបែលឡារូស អាមីនៀន និង ជនជាតិជ្វីវ ០.១%ផងដែរ។
មានការបារម្ភថារុស្ស៊ីនឹងធ្វើការសងសឹកវិញ។ សង្គ្រាមរវាងអ៊ុយក្រែននឹងរុស្សចាប់ផ្តើមកាលពីថ្ងៃទី ២៤ កុម្ភះ ២០២២ រុស្ស៊ីមិនបានវាយប្រហារលើហេដ្ឋារចនាសម្ពន្ធរបស់ជនស៊ីវិលទេ ដូចជាស្ពាន សាលារៀម មន្ទីរពេទ្យ ។ល។ ព្រោះរុស្ស៊ីចាត់ទុកសង្គ្រាមនេះគ្រាន់តែ ជាប្រតិបត្តិការសឹកពិសេសតែប៉ុណ្ណោះ។
ការវាយប្រហារលើស្ពានគឺជាការវាយប្រហារលើរុស្ស៊ី ហើយរុស្ស៊ីអាចនឹងប្តូរពីប្រតិបត្តិការសឹក ទៅជាសង្រ្គាមប្រឆាំងនឹងអំពើរភារវកម្ម នេះបើតាមអ្នកវិភាគមួយចំនួនដែលមាននិន្នារការលំអៀងទៅកាន់រុស្ស៊ី។ បើសិនដូចការវិភាគនេះមែន គេនឹងឃើញរុស្ស៊ីបង្កើនការវាយប្រហារទ្រង់ទ្រាយធំនៅពីខាងមុខដ៏ខ្លីទៅលើអ៊ុយក្រែន។
គួរបញ្ជាក់ថារុស្ស៊ីបានប្រកាសរើសទាហានបន្ថែមចំនួន៣០០០០០នាក់ ដែលព្រឹត្តិការនេះបង្ករឱ្យមានការតវ៉ាប្រឆាំងនៅទីក្រុងម៉ូស្កូ និងប្រជាជនមួយចំនួននាំគ្នាចាកចេញពីប្រទេសទៅកាន់ប្រទេសជិតខាងដើម្បីគេចពីការកែណទ័ព។

#រុស្ស៊ី #សង្គ្រាម #អ៊ុយក្រែន

Loading comments...