Premium Only Content

ពណ៌នាវិធី ឧបមានវិធី និង ប្រលោមវិធី - អលម្ពុសាជាដក
នៅក្នុងវិឌីអូនេះខ្ញុំពិភាក្សាពណ៌នាវិធី ឧបមានវិធី និង ប្រលោមវិធី ដែលមាននៅក្នុងសុត្តន្តបិតក ខទ្ទកនិកាយ ជាដក នវមភាគ ៦០ វគ្គអលម្ពុសាជាដក។
(៦១៣) (អភិសម្ពុទ្ធគាថា) ស្រីអប្សរឈ្មោះអលម្ពុសា មានវណ្ណៈគួរប្រាថ្នា ជាស្រីញ៉ាំងបុរសឱ្យច្រឡូកច្រឡំ ប្រាថ្នាញ៉ាំងឥសិសិង្គៈឱ្យច្រឡូកច្រឡំ (ដោយកិលេស) លុះពោលនូវពាក្យនេះហើយក៏ចៀសចេញទៅ ។ នាងអលម្ពុសានោះ ចូលទៅកាន់ព្រៃដែលឥសិសិង្គៈរក្សាហើយនោះ ជាព្រៃដេរដាសដោយវល្លិ៍បាសក្រហម មានទំហំកន្លះយោជន៍ដោយជុំវិញ ។ នាងចូលទៅរកឥសិសិង្គៈដែលកំពុងបោសរោងភ្លើង ជិតសម័យជាទីរះឡើងនៃព្រះអាទិត្យក្នុងវេលាមុនបរិភោគអាហារ ក្នុងពេលព្រឹកព្រហាម។
(៦១៤) (ឥសិសិង្គៈ) នាងជាអ្វី មានគ្រឿងប្រដាប់ដៃដ៏វិចិត្រ ពាក់កុណ្ឌលជាវិការៈនៃកែវមណី ភ្លឺដូចផ្លេកបន្ទោរ ឬដូចផ្កាយព្រឹក ។ នាងមានសម្បុរប្រហែលពណ៌នៃព្រះអាទិត្យ មានក្លិនក្រអូបដូចខ្លឹមចន្ទន៍ក្រហម មានភ្លៅមូលល្អ មានមាយាច្រើន ជាកុមារីមានលំអរគួរមើល ។ ជើងទាំងឡាយរបស់នាងមិនខូងកណ្តាល ជាជើងទន់ល្មើយ ស្អាត ជាន់ស៊ប់ល្អ ជើងទាំងពីរនោះកាលដើរទៅ គួរឱ្យប្រាថ្នា ដឹកនាំនូវចិត្តរបស់អាត្មាបាន ។
ភ្លៅទាំងឡាយរបស់នាងរៀវជាលំដាប់ ប្រៀបស្មើដោយប្រមោយដំរី ត្រគាករបស់នាងសាយដូចជាផែននៃមាស។ ផ្ចិតរបស់នាងស្និទ្ធល្អពេញ ដូចបណ្តូលផ្កាឧប្បល ប្រាកដអំពីចម្ងាយដូចជាផ្កាអញ្ជ័នដ៏ខៀវ។ ដោះទាំងពីរកើតឰដ៏ទ្រូងជាដោះមិនមានទង លៀនចេញល្អ ទ្រទ្រង់នូវទឹកដោះ មិនធ្លាក់យារ (ដោះក្បំ) ប្រាកដស្មើដោយផ្លែឃ្លោកពាក់កណ្តាល។ ករបស់នាងប្រហែលដម្បារមាស វែងដូចកទ្រាយ បបូរមាត់ល្អដូចជាចិត្ត ជាគំរប់៤គឺអណ្តាត ។ ធ្មេញទាំងឡាយរបស់នាងមិនមានទោស ជាធ្មេញដុះស្មើទាំងពីរខាង ទាំងខាងលើទាំងខាងក្រោម ដែលជំរះហើយដោយឈើស្ទន់ ជាធ្មេញគួររមិលមើលក្រៃពេក ។ ភ្នែកទាំងឡាយរបស់នាងដ៏ខ្មៅ មានចុងក្រហម ប្រហែលដោយផ្លែទំពាំងបាយជូរ ដ៏វែងទូលាយ ជាភ្នែកគួររមិលមើលក្រៃពេក ។ សក់ទាំងឡាយរបស់នាងដែលដុះលើក្បាលមិនវែងពេក ជាសក់រលើបដែលសិតដោយក្រាសមាស ក្រអូបសាយដោយក្លិននៃខ្លឹមចន្ទន៍ ។ ការភ្ជួររាស់នឹងការក្សាគោនៃជនទាំងឡាយណាក្តី គតិណានៃពាណិជទាំងឡាយក្តី សេចក្តីព្យាយាមណានៃឥសីទាំងឡាយ អ្នកសង្រួម អ្នកមានតបៈក្តី កាលប្រព្រឹត្តទៅ អត្មាមិនឃើញនូវជនទាំងនោះ លើមណ្ឌលនៃផែនដីនេះ ឱ្យសមស្មើនឹងនាង។ អ្នកជាអ្វី ជាកូននៃអ្នកណា យើងនឹងដឹងនូវអ្នកដូចម្តេចបាន?
#អក្សរសិល្ប៍ #រៀននិពន្ធ #សរសេររឿង
តំណភ្ជាប់៖
ព្រះត្រៃបិដក ភាគ ៦០ https://www.youtube.com/watch?v=UtoSpfcgSGU&t=21123s
Subscribe to my channel:
https://www.youtube.com/channel/UCbT5SfWF1kr47yb6P0b06zw?sub_confirmation=1
សុំមើលវីឌីអូខាងក្រោមនេះដើម្បីសិក្សាបន្ថែម៖
វិធីនិពន្ធរឿងខ្លី៖ https://www.youtube.com/watch?v=qEum8yMK8r8
វិធីនិពន្ធរឿងខ្លីដោយប្រើដ្យាក្រាម៖ https://www.youtube.com/watch?v=zr_3f1qtFMw
រឿងខ្លី «ចយនិងសត្វក្រសារ»៖ https://www.youtube.com/watch?v=bTIVu6NGtT8
វិធីដាក់ចំណងជើងរឿង៖ https://www.youtube.com/watch?v=An-t_GGb8YE&t=2s
វិធីបង្កើតតួអង្គ៖ https://www.youtube.com/watch?v=TpanWdAJadM
យុទ្ធសាស្ត្របង្ហាញតួអង្គ៖ https://www.youtube.com/watch?v=MG_ko0agZt4
វិធីសាស្រ្តប្រើក្លិនដើម្បីបង្កើតភាពជាក់ស្តែង៖ https://www.youtube.com/watch?v=clw3zjqcwHY
វិធីនិពន្ធរឿង - ពណ៌សម្រាប់ភាពជាក់ស្តែង៖ https://www.youtube.com/watch?v=o3s1pQ9_G40&t=189s
វិធីបង្កើតតួអង្គគួរឲ្យស្រឡាញ់៖ https://www.youtube.com/watch?v=bb01c4rI9Ew
វិធីនិពន្ធ - សំឡេងសម្រាប់ភាពញាប់ញ័រ៖ https://www.youtube.com/watch?v=JBNsq2aZGGE
រឿង «កាក់» https://www.youtube.com/watch?v=vHRx_q7RP0w&t=1s
រឿង «មនុស្សទី៣» https://www.youtube.com/watch?v=h1hfqEeXesE
រឿង «ជម្រើស» https://www.youtube.com/watch?v=5gpdonYHVSw
រឿង «អាថ៌កំបាំង» https://www.youtube.com/watch?v=FpKgGRpisoA
-
18:09
Forrest Galante
1 day agoI Survived 24 Hours In The World's Deadliest Jungle
135K20 -
15:23
GritsGG
13 hours agoBad Start Leads to Ultimate Warzone Victory w/ Bobby Poff!
4.17K1 -
2:03:56
Side Scrollers Podcast
18 hours agoSmash Pro DEMANDS “Woke Echo Chamber” + EA SOLD To Saudis + More | Side Scrollers
43.6K7 -
2:15:06
The HotSeat
13 hours agoSame Ole Left + What the Hell is a "BAD BUNNY"
10.1K12 -
8:11
MattMorseTV
2 days ago $23.57 earnedTrump's DECLARATION of WAR.
63.9K119 -
2:07:00
The Michelle Moore Show
1 day ago'President Trump on Radicals, Susie Wiles In Question Again, Erika Kirk Evokes More Questions, Spiritual Calamity Coming For The President?' Guest, Mark Taylor: The Michelle Moore Show (Sept 29, 2025)
22.7K55 -
17:52
The Pascal Show
8 hours ago $1.26 earned'PARENTS DON'T BELIEVE HE DID IT!' Candace Owens Says Tyler Robinson's Parents Don't Think He Did It
5.9K6 -
3:14:48
FreshandFit
14 hours agoGirl Next Door Gets EXPOSED On Onlyfans?!
255K52 -
1:57:58
Badlands Media
9 hours agoBaseless Conspiracies Ep. 152: Government Shutdown Games & The Kirk Assassination Theories
79K10 -
2:02:42
Inverted World Live
8 hours agoTrump's Medbeds | Ep. 115
94.4K17